ប៉ៃលិន៖ នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន បានរៀបចំពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញ កងរាជអាវុធហត្ថ ប្រចាំឆមាសទី១ ឆ្នាំ២០២៤ និងប្រកាសមុខតំណែងផ្ទេរភារកិច្ច និងបំពាក់ឋានន្តរសក្កិជូនដល់យោធិននៃកងរាជអាវុធហត្ថខេត្តប៉ៃលិន ចំនួន ៦០នាក់ ក្រោមអធិបតីភាព លោកឧត្ដមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិន ដោយមានការអញ្ជើញចូលរួមពី លោកមេបញ្ជាការរង នាយ នាយរង សេនាធិការ ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក មេបញ្ជាការ កងអនុសេនាធំចល័ត ព្រមទាំងនាយ នាយរងអាវុធហត្ថខេត្តជាច្រើនរូបទៀត។