You are currently viewing ឧត្តមសេនីយ៍ត្រី សេង មហា ចុះសួរសុខទុក្ខមន្ត្រីក្រោមឱវាទ

ឧត្តមសេនីយ៍ត្រី សេង មហា ចុះសួរសុខទុក្ខមន្ត្រីក្រោមឱវាទ

តាកែវ៖ នៅវេលាម៉ោង១៥:០០នាទី ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ លោក ឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ ដឹកនាំ លោកមេបញ្ជាការរង លោកនាយសេនាធិការ លោកនាយសេនាធិការរង លោកប្រធានមន្ទីរ លោកអនុប្រធានមន្ទីរ លោកនាយការិយាល័យ បាននាំយកថវិកាមូលនិធិមនុស្សធម៌ កងរាជអាវុធហត្ថខេត្តតាកែវ ចំនួន ៣,១៩៤,០០០រៀល ទៅសួរសុខទុក្ខ លោកអនុសេនីយ៍ឯក លឹម សារ៉ាន់ នាយការិយាល័យផែនការ មន្ទីរភស្តុភារ កងរាជអាវុធហត្ថខេត្តតាកែវ វះកាត់សាច់ដុះក្នុងបំពងក ដែលកំពុងសំរាកព្យាបាលនៅគេហដ្ឋានស្ថិតភូមិទួលចារ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ ។ ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានជូនពរលោក លឹម សារ៉ាន់ ឲ្យឆាប់ជាសោះស្បើយ ឆាប់បានចូលធ្វើការវិញផងដែរ។