តាកែវ ៖វេលាម៉ោង១០ និង ០០នាទី ថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកគីរីវង់ ដឹកនាំដោយលោកវរសេនីយ៍ត្រី ឈុន ប៊ុននឿន មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកគីរីវង់ បានចុះបង្ក្រាបក្មេងទំនើងចំនួន ២ក្រុម ដែលឈ្លោះប្រកែកគ្នា (មិនទាន់បានបង្កហិង្សា ភ្លាមៗនោះកម្លាំងបានចុះបង្ក្រាបទាន់ពេលវេលា) នៅក្នុងវិទ្យាល័យ សុខ អាន ទន្លាប់ នៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ ដោយបានឃាត់ខ្លួនក្មេងទំនើងបានចំនួន៨នាក់ បន្ទាប់ពីទទួលបានការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការខេត្តតាកែវ ឱ្យកម្លាំងធ្វើការអប់រំណែនាំ ធ្វើកិច្ចសន្យា និង ឱ្យអាណាព្យាបាលធានាក្មេងទំនើងទាំង៨នាក់ត្រឡប់ទៅលំនៅដ្ឋានវិញ។