ាកែវ៖ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ បន្ទាប់ពីមានករណីក្មេងទំនើងបានធ្វើសកម្មភាពជិះម៉ូតូប្រដាប់ដោយកាំបិត ដាវ ពូថៅ ដេញកាប់គ្នាយ៉ាងអនាធិបតេយ្យ បណ្តាលឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គមយ៉ាងខ្លាំង កាលពីរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវជាតិលេខ៣ ខាងមុខផ្សារអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។
លោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ បានដឹកនាំបញ្ជាកម្លាំងជំនាញផ្ទាល់ចុះដល់កន្លែងកើតហេតុ និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តមព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ កម្លាំងជំនាញបានស្រាវជ្រាវឃាត់ខ្លួនបក្សពួកជនសង្ស័យបានម្នាក់យកមកសាកសួរស្តាប់យកមកស្តាប់ចម្រើ ដើម្បីឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យជាបក្សពួកផ្សេងៗបន្ថែមទៀត។ ជាក់ស្ដែងនៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ លោកឧត្ដមសេនីយ៍ មេបញ្ជាការខេត្ត និងឯកឧត្ដម ឯក ឆេងហួត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបានបន្តដឹកនាំកម្លាំងជំនាញ និងសម្របសម្រួលនីតិវិធីផ្ទាល់ចុះឆែកឆេរលំនៅដ្ឋានមួយកន្លែងរបស់បក្សពួកក្រុមក្មេងទំនើង នៅភូមិព្រៃរំដេង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ដើម្បីស្វែងរកភស្តុតាង។
ករណីក្មេងទំនើងនេះ លោកឧត្តមសេនីយ៍ មេបញ្ជាការខេត្ត បានដាក់បញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់កម្លាំងជំនាញកងរាជអាវុធហត្ថទាំងអស់ ត្រូវស្វែងរកឃាត់ខ្លួនបក្សពួកជនសង្ស័យជាក្មេងទំនើងទាំងនេះឱ្យខាងតែបានដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។