កំពង់ចាម៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក ប៉ុង វដ្ដី មេបញ្ជាការស្ដីទីកងរាជអាវុធហត្ថខេត្តកំពង់ចាមបានដឹកនាំមេបញ្ជាការរង ទទួលជំនាញ ប្រធានមន្ទីរ នាយការិយាល័យជំនាញពាក់ព័ន្ធ ចូលរួមប្រជុំត្រួតពិនិត្យការងារអធិការកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ចាមប្រចាំឆ្នាំ២០២៤ ជាមួយក្រុមការងារអធិការកិច្ច ក្រសួងការពារជាតិ ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ សុត វុទ្ធី នាយករង នាយកដ្ឋាន អធិការកិច្ច ក្រសួងការពារជាតិ។