ព្រៃវែង៖ នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង ក្រុមការងារនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ បានអញ្ជើញចុះត្រួតពិនិត្យសម្ភារៈប្រើប្រាស់អគ្គិសនី ទឹកស្អាត និងធ្វើបច្ចុប្បន្នភាពដល់កងរាជអាវុធហត្ថខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួម ពីជំនាញវិស្វកម្មក្រសួងការពារជាតិ អង្គភាពអគ្គីសនីខេត្ត និងនាយអាវុធហត្ថខេត្តផងដែរ។