ព្រះវិហារៈ ក្រៅពីការងារបង្ការ បង្ក្រាបបទល្មើស ឯកឧត្តម ឧត្តមសេនីយ៌ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ តែងតែយកចិត្តទុកដាក់ផងដែរ ចំពោះសុខទុក្ខ របស់ប្រជាពលរដ្ឋ ក៏ដូចជាសុខទុក្ខរបស់នាយ នាយរងអាវុធហត្ថគ្រប់រូបផងដែរ ជាក់ស្តែងនៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ ឯកឧត្តម មេបញ្ជាការ
បាននាំយកនូវថវិកាចំនួន២០០ដុល្លា និងអង្ករ០៥ការ៉ុង ទៅចូលបុណ្យសពលោកស្រី សួរ ម៉ាឡែន អាយុ៣៩ឆ្នាំ ដែលត្រូវជាភរិយា របស់លោកវរសេនីយ៌ត្រី កែវ វុធ នាយរងសេនាធិការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារ ដែលបានទទួលមរណៈភាពដោយរោគាពាធ ដើម្បីចូលរួមរំលែកនូវមរណៈទុក្ខ និងការលំបាក
របស់ក្រុមគ្រួសារសពផងដែរ ស្ថិតក្នុងភូមិស្ថាពរ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារខេត្តព្រះវិហារ។
(អត្ថបទៈ ឡុក ឡា)