បាត់ដំបង៖ ព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ នៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំឡូត ខេត្តបាត់ដំបងលោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង បានអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសផ្លាស់ប្តូរមុខតំណែងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំឡូត។
ពិធីនេះមានការអញ្ជើញចូលរួមពី មេបញ្ជាការង នាយសេនាធិការរង លោកប្រធានក្រុមប្រឹក្សាស្រុក អភិបាល នៃគណៈអភិបាលស្រុក មេបញ្ជាការផ្នែកសឹករង លោកអធិការនគរបាល ក្រុមប្រឹក្សាឃុំ មេឃុំ លោកនាយប៉ុស្ដិ៍រដ្ឋាបាល មេភូមិ ប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ព្រមទាំងមន្រ្ដីរាជការសាលាស្រុក ចូលរួមជាច្រើនរូបទៀត ។
នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានមានប្រសាសន៍សំណេះសំណាល ផ្ដាំផ្ញើណែនាំដល់មេបញ្ជាការស្រុកសំឡូត ដែលទើបទទួលបានការផ្ទេរភារកិច្ច តែងតាំងផ្លាស់ប្ដូរមុខតំណែងថ្មី នៅពេលនេះ ត្រូវខិតខំយកចិត្តទុកដាក់ប្រតិបត្តិតួនាទីភារកិច្ចរបស់ខ្លួន ស្របតាមការទុកចិត្តរបស់ថ្នាក់លើ ដែលបានផ្តល់ជូននូវតួនាទីមុខងារ នៅពេលនេះ ត្រូវមានសាមគ្គីភាពផ្ទៃក្នុង គោរពវិន័យ ក្នុងការអនុវត្តតួនាទីភារកិច្ច ឲ្យបានខ្ជាប់ខ្ជួនបទបញ្ជារបស់ថ្នាក់លើ និងដាក់បទបញ្ជាក្នុងការបង្ការ ទប់ស្តាត់ និងបង្ក្រាបបទល្មើសផ្សេងៗ ជាពិសេសបានអនុវត្តនូវកិច្ចការងារស្នូលសំខាន់ៗ រួមមានការងារកសាងធនធានមនុស្ស ការងារកសាងអង្គភាព កន្លែងស្នាក់នៅកន្លែងធ្វើ ការងារអប់រំហ្វឹកហ្វឺន លើកម្ពស់សមត្ថភាព ការងារធានាមធ្យោបាយគ្រឿងបំពាក់ ជាពិសេសការងារចិញ្ចឹមថែទាំសុខភាពកងទ័ព និងអនុវត្តគោលនយោបាយលើកទឹកចិត្តដោះស្រាយទុក្ខលំបាកក្នុងកងរាជអាវុធហត្ថតាមការខិតខំប្រឹងប្រែងទាំងអស់នេះ បានធ្វើឱ្យកងរាជអាវុធហត្ថស្រុកសំឡូត មានភាពរឹងមាំ ហើយរ៉ាប់រ៉ងបានយ៉ាងមានប្រសិទ្ធិភាពនូវតួនាទីភារកិច្ច ចូលរួមថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ ពង្រឹងកាអនុវត្តច្បាប់ បង្ក្រាបបទល្មើស រួមចំណែកក្នុងការថែរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយដែលជាលក្ខណមិនអាចខ្វះបានក្នុងការសាងអភិវឌ្ឍន៍ និងការរីកចម្រើនរបស់ប្រទេសជាតិ។