កំពត៖ អនុវត្តបទបញ្ជាលោកឧត្តមសេនីយ៍ត្រី ចាប សុទ្ធាវុឌ្ឍន៍ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពត និងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត នៅវេលាម៉ោង ១៧ និង៣០នាទី ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននិង អង្គភាពនគរបាលយុត្តិធម៌ នៃមន្ទីរស្រាវជ្រាវបង្រ្កាបបទល្មើស ដឹកនាំដោយលោកវរសេនីយ៍ត្រី ម៉ម ទិត្យ អនុប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តកំពត បានចុះបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ចំណុចភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត ដោយបានឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ ឈ្មោះ សុទ្ធ បញ្ញា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត ។ ក្រោយស្តាប់ចម្លើយសារភាព នៅវេលាម៉ោង១៨ និង១៥នាទីកម្លាំងបន្តឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ទៀតនៅទីតាំងនិងចំណុចដដែល ឈ្មោះ អ៊ុក ឃាំង (ហៅប៊ែន)ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត។
វត្ថុតាងចាប់យករួមមានគ្រឿងញៀនចំនួន០១កញ្ចប់តូចទម្ងន់០.៧៤ក្រាមថ្លឹងទាំងសំបកថង់, ម៉ូតូចំនួន០១គ្រឿង, ទូរស័ព្ទចំនួន០២គ្រឿង, ថង់ច្រកគ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តកំពតចាត់ការតាមនីតិវិធី។