ភ្នំពេញៈ នៅវេលាម៉ោង ១៧ និង០០នាទី ល្ងាចថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថខណ្ឌដូនពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ស្ថិតនៅចំណុចផ្លូវ១៧៨ កែងលេខ១៣ (មុខសារៈមន្ទីរជាតិ) សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ សង្ស័យជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន។
នេះបើតាមការឱ្យដឹងពីភ្នាក់ងារ GRK News បានឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះៈ
០១. សារី ចាន់ដារ៉ា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៩៨ ផ្លូវជាតិលេខ៦A ភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ (ជាម្ចាស់ថ្នាំ)
០២. សុខ សុធា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិត្រកៀត ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង (ជាម្ចាស់ម៉ូតូ និងជាអ្នកឌុប)។
ភ្នាក់ងារដដែល បានបន្តឱ្យដឹងទៀតថា នៅមុនពេលកើតហេតុ ស្ថិតនៅចំណុចកើតហេតុខាងលើ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថខណ្ឌដូនពេញ បានកំពុងបំពេញបេសកកម្មល្បាត ស្រាប់តែបានប្រទះឃើញជនសង្ស័យទាំង០២នាក់ កំពុងជជែកគ្នា ទិញនូវសារធាតុញៀននោះ ឃើញដូចឆ្នោះ កម្លាំងក៏បានធ្វើការឃាត់ខ្លួនភ្លាមៗ និងបានចាប់យកវត្ថុតាងមួយចំនួនរួមមានៈ
១. ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន១៦កញ្ចប់
២. មូ៉ូតូ ចំនួន០១គ្រឿង
៣. ទូរស័ព្ទដៃ ចំនួន០៣គ្រឿង
៤. លុយដុល្លាចំនួន០៥ដុល្លា និងលុយខ្មែរចំនួន៨០០០រៀល
៥. អត្តសញ្ញាណប័ណ្ណ២ និងកាតគ្រី១សន្លឹក ព្រមទាំងស្នាប់ដៃចំនួន០១។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕
(អត្ថបទ ម៉ាន់ ដាវីត)