ព្រៃវែង៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែអ នារសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ ស៊ុម សប មេបញ្ជាការរង តំណាង លោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង ដឹកនំាលោកប្រធានមន្ទីរជំនាញសហការជាមួយក្រុមការងារចំពោះកិច្ចក្រសួងការពារជាតិ អគ្គបញ្ជាការ និងកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញមកត្រួតពិនិត្យការងារជំនាញ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រៃវែង ។