ឧត្តរមានជ័យ៖ ដោយទទួលបានបទបញ្ជាពីលោក ឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានស្រុកត្រពាំងប្រាសាទ ដឹកនាំដោយលោក អនុសេនីយ៍ឯក ជុំ តង មេបញ្ជាការរងស្រុក ចុះបង្រ្កាបករណីរក្សាទុក និងចែកចាយដោយ ខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិ-ឃុំ-ស្រុក ត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដោយបានឃាត់ខ្លួនជន សង្ស័យ ១នាក់ ឈ្មោះ យ៉ាវ បឿក ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ វត្ថុតាងចាប់យកមានម្សៅក្រាមពណ៌សថ្លា (ម៉ាទឹកកក) កញ្ចប់តូច៣ កញ្ចក់ធំ១ ទម្ងន់ ១,៧០ក្រាម កូនកាបូប១ ទូរស័ព្ទដៃ ១គ្រឿង និងសម្ភារៈប្រើប្រាស់សារធាតុញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកម្លាំងជំនាញបញ្ជូនទៅសាលាដំបូងខេត្តឧត្តរមានជ័យតាមនីតិវិធី៕