កែប៖ ដោយបានការអនុញ្ញាតពីលោក ឧត្តមសេនីយ៍ត្រី ហ៊ត សីហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកែប នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកែប លោកវរសេនីយ៍ឯក សេស សុផល មេបញ្ជាការស្តីទី តំណាងលោកឧត្តមសេនីយ៍ត្រី ហ៊ត សីហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកែប បានទទួលក្រុមការងារអធិការកិច្ចក្រសួងការពារជាតិ អគ្គបញ្ជាការរដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះធ្វើអធិការកិច្ចលើការងារចំនួន ទព័-កូន ការងារភស្តុភារ-សម្ភារៈបច្ចេកទេស ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកែប ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ហ៊ីង សុមុន្នី នាយករងអធិការដ្ឋាន នៃអគ្គបញ្ជាការដ្ឋាន តំណាងលោកឧត្តមសេនីយ៍ទោ ព្រំ ជឿន នាយករងនៃនាយកដ្ឋានអធិការកិច្ច ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារអធិការកិច្ច ដែលអញ្ជើញចូលរួមមានក្រុមការងារអធិការកិច្ច ក្រសួងការពារជាតិ អគ្គបញ្ជាការ, នាយការិយាល័យនីតិកម្ម និងអធិការកិច្ច កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមេបញ្ជាការរង ប្រធានមន្ទីរ និងនាយ នាយរងការិយាល័យជំនាញដែលពាក់ព័ន្ធមួយចំនួនទៀត។