ឧត្តរមានជ័យ៖ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ លោកជំទាវ ប្រាក់ សុជាតា ភរិយាលោក ឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ រួមជាមួយក្រុមការងារ បាននាំយកគ្រឿងឧបភោគបរិភោគរួមមានអង្ករ ៤៤ការ៉ុង, ទឹកបរិសុទ្ធ ៥០កេស, ទឹកដោះគោក្មេង ៣០កេស, មីម៉ាម៉ា ១០កេស, សាប៊ូ ១០ធុង, ទឹកស៊ីអ៊ីវ ១០យួរ, ទឹកត្រី ១០យួរ, ប្រហុក ១០គីឡូក្រាម, ស្ករស ១០គីឡូក្រាម, ខ្ទឹមស ៥គីឡូក្រាម, អំបិល ៥០គីឡូក្រាម, ប៊ីចេង ១០កញ្ចប់, នំបុ័ងសាច់ ៥០ប្រអប់, សម្ភារៈសិក្សា ៤៧ឃីត (មានស្បែកជើង កាតាប សៀវភៅ ប៊ិច ខ្មៅដៃ) និងថវិកា ៤,៤០០,០០០ រៀល ចែកជូនកុមាកំព្រា ក្នុងមណ្ឌលអង្គការត្រង់ហ្វ៊មអេស្សា នៅភូមិទួលត្បែង ឃុំត្រពាំងប្រីយ៏ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ សរុបថវិកាទាំងអស់ ១២,២៨០,០០០ រៀល។