ភ្នំពេញ៖ ព្រឹកថ្ងៃចន្ទ ទី០៣ ខែមិថុនា ឆ្នាំ២០២៤ នៅស្នងការដ្ឋានស្រាវជ្រាវព័ត៌មានសន្តិសុខ អគារសេនាធិការដ្ឋាន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រតេស លោកឧត្តមសេនីយ៍ទោ ជោក ហួត នាយសេនាធិការរង និងលោកឧត្តមសេនីយ៍ទោ ជា អេងយ៉ុង ស្នងការ ស្នងការដ្ឋាន ស្រាវជ្រាវព័ត៌មានសន្តិសុខ បានអញ្ជើញជាគណៈធិបតី ប្រជុំពិភាក្សាសេចក្តីព្រាងច្បាប់ស្ដីពីសន្តិសុខសាយប័រ និងប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច ប្រចាំខែឧសភា និងលើកទិសដៅខែមិថុនា ឆ្នាំ២០២៤។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន ស្នងការរង នាយការិយាល័យ នាយផ្នែក ប្រធាន អនុប្រធាន អង្គភាព ចំណុះស្នងការដ្ឋានស្រាវជ្រាវព័ត៌មានសន្តិសុខជាច្រើនរូបផងដែរ។