You are currently viewing កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សហការ បង្ក្រាបករណីលាក់ទុកឈើល្មើសច្បាប់

កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សហការ បង្ក្រាបករណីលាក់ទុកឈើល្មើសច្បាប់

កំពង់ស្ពឺៈ នៅវេលាម៉ោង០៨ និង៣០នាទី ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឪរ៉ាល់ និងកម្លាំងចម្រុះ បានធ្វើការបង្ក្រាបករណីលាក់ទុកឈើល្មើសច្បាប់ចំនួន០១លើក ស្ថិតនៅចំណុច ដីឡូត៏ ស្ថិតក្នុងភូមិគោក ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

នេះបើតាមការអោយដឹងពីភ្នាក់ងារ GRK News ប្រចាំខេត្តកំពង់ស្ពឺ បានអោយដឹងថា ដីឡូត៏ ល្មើសច្បាប់នេះ គឺជាដីឡូត៏ របស់ លោក ជឿង ថេង ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរយោធា ភូមិភាគទី៣ នឹងប្រពន្ធឈ្មោះ គូ សុខខឿន ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរលក់ដូរមាន មុខរបរលក់ដូរមានទីលំនៅភូមិគោក ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនោះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានចាប់យកវត្ថុតាងមួយចំនួនរួមមានៈ
១-រថយន្តចំនួន០២ គ្រឿង ម៉ាក់ហ៊ីយ៉ាន់ដាយ (កូរ៉េ)
២-ឈើប្រភេទម្រេញចំនួន៥៩ដុំ ស្មើ៤១ម៉ែត្រគូប ១៧៧ផ្លាន
៣-ឈើធ្នង់ ចំនួន ២៩៨ដុំ ស្មើ១៥ម៉ែត្រគូប ៥៣១ផ្លាន
៤-ឈើឈ្លិច ចំនួន ២១ដុំ ស្មើ១ម៉ែត្រគូប ១២៩ ផ្លាន ។

វត្ថុតាង ត្រូវមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនិតិវិធី។ ចំណែកលំនៅដ្ឋាន នឹងដីឡូត៏ស្តុបឈើ គណះកម្មាការចំរុះបានបិតបណ្តោះអាសន្នសិន រង់ចាំត្រួតពិនិត្យបន្ត ។


(អត្ថបទ ម៉ាន់ ដាវីត)