អហ កំពង់ស្ពឺ៖ នៅវេលាម៉ោង១៣និង៤០នាទី ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ នៅភូមិថ្មី សង្កាត់រកាធំ ក្រុងច្បារមន កម្លាំងអាវុធហត្ថចូលរួមសហការជាមួយនឹងកម្លាំងចម្រុះ ដែលដឹកនាំដោយលោក ទី ម៉ានិន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានចុះឆែកឆេរផ្ទះដែលម្ចាស់ឈ្មោះ ថុល ហ៊ីង ភេទប្រុស អាយុ៥៦ឆ្នាំ នៅទីលំនៅដូចខាងលើ។ លទ្ធផលនៃការឆែកឆេរបានរកឃើញឈើប្រភេទធ្នុងនិងបេង មានចំនួន ១០៩ដុំ។
លោកព្រះរាជអាជ្ញាបានដឹកនាំកម្លាំងចម្រុះឆែកឆេរផ្ទះមួយកន្លែងដែលស្តុកឈើខុសច្បាប់
- Post author:Eng Hy
- Post published:September 15, 2015
- Post category:ប្រតិបត្តិការ / ប្រតិបត្តិការបង្រ្កាប