You are currently viewing មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ ចេញធ្វើសកម្មភាពមនុស្សធម៌

មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ ចេញធ្វើសកម្មភាពមនុស្សធម៌

ព្រះវិហារៈ ដោយទទួលបានការណែនាំពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលតែងតែដាស់តឿន ក្រើនរំលឹក ដល់មន្ត្រីកងរាជអាវុធហត្ថទាំងអស់ ត្រូវយកចិត្តទុកដាក់ និងចូលរួមចំណែកជាមួយសុខទុក្ខបងប្អូនប្រជាពលរដ្ឋ មិនថាស្ថិតក្នុងកាលៈតេសៈយ៉ាងណាក៏ដោយ
ជាក់ស្តែង នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ ឯកឧត្តម ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ បានចុះសួរសុខទុក្ខ និងនាំយកសម្ភារមួយចំនួនរួមមាន ថវិកាចំនួន៤០ម៉ឺនរៀល អង្ករ០២ការ៉ុង ទឹកត្រី០២ដប ទឹកស៊ីអ៉ីវ០២ដប ស្ករសរ០២គីឡូ ប៊ីចេង០២កញ្ចប់
អំបិល០១គីឡូ ខ្ទឹម០១គីឡូ មី០៤កេស បាកាស០១កេស ទឹកត្រឡាច០១កេស វិទ្យុ០១ អាវរងារ០១ ទៅជូនលោកយាយចាស់ជរា ឈ្មោះ ហង្ស ស៊ិង អាយុ៨៦ឆ្នាំ
រស់នៅក្នុងភូមិបង្គោល៨ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។


(អត្ថបទ ម៉ាន់ ដាវីត)