You are currently viewing កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកគូលែន សហការ បង្ក្រាបទីតាំង សិប្បកម្ម កែឆ្នៃឈើខុសច្បាប់ចំនួន០៣កន្លែង

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកគូលែន សហការ បង្ក្រាបទីតាំង សិប្បកម្ម កែឆ្នៃឈើខុសច្បាប់ចំនួន០៣កន្លែង

ព្រះវិហារៈ ដោយបានការអនុញ្ញាតពី ឯកឧត្តម ឧត្តមសេនីយ៌ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ នៅវេលាម៉ោង១១ និង០០នាទី ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុច ភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកគូលែន និងដោយមានការសហការពី លោក
ស្រេង វុទ្ធា ព្រះរាជអាជ្ញារង អមសាលា ដំបូងខេត្តព្រះវិហារ បានចុះបង្ក្រាបទីតាំង សិប្បកម្ម កែឆ្នៃឈើខុសច្បាប់ចំនួន០៣កន្លែង ដែលមានម្ចាស់ឈ្មោះៈ
០១. កាន់ ហុកឡាយ ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរ កែឆ្នៃឈើ(គេចខ្លួនបាត់)។
០២. បា ឌឿន ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរ កែឆ្នៃឈើ(គេច ខ្លួនបាត់)។
០៣. បុន សុផានី ភេទស្រី អាយុ២៧ឆ្នាំ មុខរបរកែឆ្នៃឈើ (ប្ដី ឈ្មោះ សុខ ប៊ុន្នីន គេចខ្លួនបាត់) អ្នកទាំងបីរស់នៅ ភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។
ក្នុងប្រតិបត្តិការបង្ក្រាបនោះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានចាប់យកវត្ថុតាងមួយចំនួនរួមមានៈ

០១. តាបឈូស០១
០២. ម៉ាស៊ីនចំនួន០២
០៣. ម៉ូទ័រឈូសចំនួន០១
០៤. ឌីណាម៉ូ ចំនួន០១
០៥. បង្គំជើងតុ និងសាឡុង ចំនួន៨៣
០៦. ឈើប្រណិត ចំនួន៣៩ដុំ និងឈើលេខ១ ចំនួន៨២ដុំ។

បច្ចុប្បន្នវត្ថុតាងខាងលើ ត្រូវបានយកទៅរក្សាទុក នៅសង្កាត់រដ្ឋបាលព្រៃឈើគូលែន។
ចំណែកម្ចាស់ទីតាំងខាងលើត្រូវបានកម្លាំងកងរាជអាវុធហត្ថ កំពុងស្រាវជ្រាវបន្តតាមនីតិវិធី៕


(អត្ថបទ ឡុក ឡា)