You are currently viewing កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការ បង្ក្រាបបទល្មើសនេសាទ

កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការ បង្ក្រាបបទល្មើសនេសាទ

កំពង់ឆ្នាំងៈ នៅវេលាម៉ោង០៨ និង១៥នាទីព្រឹក ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការជាមួយ មន្ត្រីជំនាញរដ្ឋបាល ជលផលខេត្ត បានធ្វើការបង្ក្រាបបទល្មើសនេសាទចំនួន០២កន្លែង ស្ថិតនៅចំណុចស្រុកកំពង់លែង និងស្រុកបរិបូរណ៏ ខេត្តកំពង់ឆ្នាំង។

បើតាមប្រភពពត៌មានពីមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានអោយដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនោះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកវត្ថុតាងមួយចំនួនរួមមានៈ
០១. របាំងចំនួន៩១០០ម៉ែត្រ
០២. លបលូចំនួន១១១ មាត់លូ
០៣. បង្គោលចំនួន៣៩០០ដើម
០៤. កូនត្រីចំរុះចំនួន១៥០គីឡូក្រាម។

បច្ចុប្បន្ន វត្ថុតាង ត្រូវមន្ត្រីជំនាញកងរាជអាវុធហត្ថ បានប្រគល់អោយមន្ត្រីជំនាញរដ្ឋបាលជលផល ដើម្បីដុតបំផ្លាញចោល។ ចំណែកកូនត្រី ត្រូវបានលែងចូលក្នុងទន្លេវិញ។


(អត្ថបទ ម៉ាន់ ដាវីត)