អ.ហៈ ទោះបីស្ថិតក្នុងកាលៈទេសៈ យ៉ាងណាក៏ដោយ កងរាជអាវុធហត្ថ តែងតែយកចិត្តទុកដាក់ លើកិច្ចការស្នូលទាំង០៣ ជាសំខាន់រួមមានៈ
០១. ការងារ បង្ការ
០២. ការងារ បង្ក្រាប
០៣. ការងារ សង្គ្រោះ។
ជាក់ស្តែងទាំងអស់នេះ គឺជាទិដ្ឋភាពផ្ទាល់ ដែលកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដែលដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ និងដោយមានការសហការ ពីកម្លាំងកងរាជអាវុធហត្ថខេត្ត ដែលនៅជិតខាងរួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត ខេត្តកោះកុង និង កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចេញប្រតិបត្តិការ បង្ការ ធានាសុវត្ថិភាព រក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ដែលនិងអញ្ជើញមកទស្សនាកំសាន្ត នូវក្នុងកម្មវិធីបុណ្យសមុទ្រ ដែលកំពុងប្រារព្ធនៅ ខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦ នេះ។
(អត្ថបទៈ ម៉ាន់ ដាវីត)