អហ ស្វាយរៀង៖ នៅវេលាម៉ោង២០និង៤០នាទី ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៥ កម្លាំងអាវុធហត្ថក្រុងបាវិត សហការជាមួយនឹងមន្ទីរយុត្តិធម៌ បានបង្ក្រាបការរក្សាទុក ឬជូញដូរដោយខុសច្បាប់នូវសារធាតុញៀន លើផ្លូវជាតិលេខ១ ក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត បានឃាត់ខ្លួនជនសង្ស័យ១នាក់ ឈ្មោះ សុខ ខា ភេទស្រី អាយុ៥០ឆ្នាំ ជនជាតិវៀតណាម ចាប់យកវត្ថុតាងម្សៅក្រាមពណ៌សថ្លាចំនួន១៨កញ្ចប់ (២កញ្ចប់ធំ) ម៉ូតូចំនួន ០១គ្រឿង។ បន្ទាប់មក កម្លាំងជំនាញបានសុំការអនុញ្ញាតពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ឆែកឆេរផ្ទះរបស់ជនសង្ស័យ។ លោក គង់ ចន្ទខេមរិន្ទ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបានដឹកនាំដោយផ្ទាល់ក្នុងការឆែកឆេរលំនៅឋានរបស់ជនសង្ស័យ នៅភូមិបាវិតកណ្តាល សង្កាត់បាវិត និងបានឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ទៀត ព្រមទាំងចាប់យកសម្ភារ:សម្រាប់ជក់គ្រឿងញៀនមួយចំនួនទៀត។ ជនសង្ស័យ ១/ឈ្មោះ យឿង ហ៊ួយៀង ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិវៀតណាម។ ២/ឈ្មោះ គាង ធូ ភេទប្រុស អាយុ៥២ឆ្នាំ។ ៣/ឈ្មោះ លឹម សេងរ៉ាឌី ភេទប្រុស អាយុ២៧ឆ្នាំ។
កម្លាំងអាវុធហត្ថឃាត់ខ្លួនមនុស្ស៤នាក់ជាមួយនឹងថ្នាំញៀនចំនួន១៨កញ្ចប់
- Post author:Eng Hy
- Post published:September 15, 2015
- Post category:ប្រតិបត្តិការ / ប្រតិបត្តិការបង្រ្កាប