ភ្នំពេញៈ ដោយមានការសហការពីកម្លាំងកងរាជអាវុធតហ្ថរាជធានីភ្នំពេញ និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌច្បារអំពៅ បានឆ្មក់ចូលបង្រ្កោបល្បែងសីុសងកត់កន្ទុយលេខខុសច្បាប់មួយកន្លែង ស្ថិតនៅចំណុចក្នុងកណ្ដាលផ្សារច្បារអំពៅ ដោយធ្វើការឃាត់មនុស្ស៣នាក់ ដែលជាម្ចាស់ទីតាំង ព្រមទាំងដលហូតលុយជិត១០លានរៀល ព្រមទាំងសម្ភារមួយចំនួនទៀត។
ប្រតិបត្តិការចុះបង្ក្រាបល្បែងសីុសងខាងលើនេះ ធ្វើឡើង នៅវេលាម៉ោង៤និង០០នាទីរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០១៦ ស្ថិតនៅចំណុចផ្ទះលេខ៥២៨ តាមផ្លូវ៣៦៧ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងដោយមានការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារង។
ជនសង្ស័យត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថរាជធានីភ្នំពេញ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី។