You are currently viewing កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ តែងតែគាំទ្រលើវិស័យកីឡាបាល់ទាល់

កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ តែងតែគាំទ្រលើវិស័យកីឡាបាល់ទាល់

បន្ទាយមានជ័យៈ នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦ នៅតារាងបាល់ទាត់សុប្បនិមិត្តហេភីស្ពតក្លិប ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានបើកការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់៧មករា ឆ្នាំ២០១៧ ប្រចាំខេត្តបន្ទាយមានជ័យ ដែលរៀបចំដោយ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា។

ពិធីនេះប្រារព្វឡើងក្រោមអធិបតីភាព លោក ឈើយ ចាន់ណា អភិបាលរងខេត្តបន្ទាយមានជ័យ និងលោកវរសរនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត និងលោក ប៉ោ វណ្ណាត ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ព្រមទាំងក្រុមកីឡាករបាល់ទាត់ចូលរួមមានចំនួន១២ក្រុមស្មើនឹង៣០០នាក់បានចូលរួមផងដែរ។
ក្នុងពិធីបើកទាល់ទាត់នោះលោក វរសេនីយ៍ឯក ស ប៊ុនសឿង បានមានប្រសាសន៍ថា ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់៧មករា ឆ្នាំ២០១៧ នេះមានចំនួន១២ក្រុមចែកចេញជា៤ពូលស្មើនិង២០ប្រកួត ប្រើរយៈពេល១៩ថ្ងៃចាប់ផ្តើមប្រកួតនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ និងបញ្ចប់នៅថ្ងៃទី៧មករា ឆ្នាំ២០១៧ ខាងមុខនេះ។
ក្នុងនោះដែរលោកឈើយ ចាន់ណា បានមានប្រសាសន៍ថា ការលេងកីឡាច្រើនដើម្បីរួមចំណែកក្នុងការលើកស្ទួយវិស័យកីឡាក្នុងខេត្តអោយមានភាពរីកចំរើនទាំងធនធានមនុស្ស និងបច្ចេកទេស បទពិសោធន៍ ថែមទាំងចំណេះដឹងផ្នែកកីឡាបាល់ទាត់ពីគ្នាទៅវិញទៅមក ជាពិសេស ទទួលបាននូវមតិណែនាំពីគ្រូបង្វឹក ដែលធ្លាប់ចូលរួមការប្រកួតនៅថ្នាក់ជាតិផងដែរ។ លោក ឈើយ ចាន់ណា បានបញ្ជាក់ទៀតថា ម្យ៉ាងវិញទៀតការលេងកីឡាកាន់តែច្រើន បង្កអោយយុវជនយើងយកពេលវេលាទំនេរពីការងារ ពីការរៀនសូត្រ ចូលរួមលេងកីឡាជាជាងយកពេលវេលាទំនេរទៅធ្វើសកម្មភាពដែលសង្គមស្អប់ខ្ពើម។


(អត្ថបទៈ ឡាក់ ភី)