You are currently viewing ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាប់ពាក់ព័ន្ធជាមួយករណីលួចម៉ូតូ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាប់ពាក់ព័ន្ធជាមួយករណីលួចម៉ូតូ

កំពង់ឆ្នាំងៈ នៅវេលាម៉ោង១០ និង២០នាទី ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ស្ថិតនៅចំណុចភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ជាប់ពាក់ព័ន្ធជាមួយករណីលួចម៉ូតូ។

មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះមានឈ្មោះ គុយ ចន្ធូ ភេទ ប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
មន្ត្រីដដែលបានបន្តឱ្យដឹងទៀតថា ក្នុងការឃាត់ខ្លួននោះដែរ កម្លាំងកងរាជអាវុធហត្ថក៏បានចាប់យក ម៉ូតូចំនួន០១គ្រឿង ម៉ាក Suzuki let’s ពណ៏ ស ពាក់ស្លាកលេខ សៀមរាប 1P១៤០៧ ដែលជាភ័ស្តុតាងផងដែរ។

នៅមុខមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ជនសង្ស័យបានសារភាពថា ខ្លួនគេបានលួចម៉ូតូខាងលើនេះ នៅឯខេត្តសៀមរាប កាលពីប៉ុន្មានថ្ងៃមុន។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុថហត្ថកំពុងកសាងសំណុំរឿង ជូនកងរាជអាវុធហត្ថខេត្តសៀមរាប ដែលជាម្ចាស់បណ្តឹង ចាត់ការបន្តតាមនីតិវិធី។


(អត្ថបទ ម៉ាន់ ដាវីត)