You are currently viewing កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចូលរួមរំលែកទុក្ខដល់អតីតស្នងការខេត្តកំពង់ស្ពឺ ដែលទទួលមរណៈភាព

កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចូលរួមរំលែកទុក្ខដល់អតីតស្នងការខេត្តកំពង់ស្ពឺ ដែលទទួលមរណៈភាព

កំពង់ស្ពឺៈ ដោយទទួលបានពីដំណឹងដ៏មហាសែនក្រៀមក្រំ និងសោកសៅជាទីបំផុតដោយអតីតយុទ្ធមិត្តគឺ លោកឧត្តមសេនីយ៏ត្រី ណុប អឿន អតីតស្នងការនគបាលខេត្តកំពង់ស្ពឺ ដែលបានទទួលមរណៈភាព កាលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ លោកឧត្តមសេនីយ៏ត្រី ជូ សារុន មេ បញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានចាត់ចែងក្រុមការងារ ដែលដឹកនាំដោយ លោកវរសេនីយ៏ឯក ចាន់ ដា មេបញ្ជារង កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ អញ្ជើញគោរពវិញ្ញាណក្ខន្ធ
ក្នុងពិធីបុណ្យសពនោះផងដែរ ដោយបានចូលរួមឧបត្ថម្ភជាសម្ភារៈក្នុងកម្មវិធីបុណ្យរួមមាន÷
.១ បច្ច័យ ៥០ ម៉ឺនរៀល
.២ អង្ករ ១០០គីឡូក្រាម
.៣ ត្រីខ ២កេៈធំ
.៤ ទឹកសុទ្ធ វីតាល់ ១០កេៈ
.៥ ទឹកស៊ីអ៊ីវ ១០យួ
.៦ ទឹកត្រី ១០យួរ។