ស្វាយរៀងៈ ក្រៅពីការងារបង្ការ បង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តស្វាយរៀង ក៏តែងតែយកចិត្តទុកដាក់ផងដែរ ចំពោះសុខទុក្ខ របស់ប្រជាពលរដ្ឋ ជាក់ស្តែងនៅរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង
បានចាត់ចែងក្រុមការងារ នាំយកនូវថវិកាចំនួន៣០ម៉ឺនរៀល និងអង្ករ៥០គីឡូក្រាម ទៅចូលបុណ្យសពលោកយាយ សួន ទិព្វអាយុ ៧៦ឆ្នាំ រស់នៅភូមិតាណរ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ដែលបានទទួលមរណៈភាពដោយរោគាពាធ។
(អត្ថបទ ម៉ាន់ ដាវីត)