You are currently viewing រូបភាពការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅមជ្ឈមណ្ឌលភ្នំជុំរាយខេត្តកំពង់ឆ្នាំង

រូបភាពការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅមជ្ឈមណ្ឌលភ្នំជុំរាយខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ នៅព្រឹក ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ អ្នកសារព័ត៌មាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចុះទៅថត​យករូបភាពនៅមជ្ឍមណ្ឌល​ហ្វឹកហ្វឺន​ភ្នំជុំរាយ ស្ថិតនៅឃុំស្វាយជុក ស្រុកសាមគ្គឺមានជ័យ ខេត្តកំពង់ឆ្នាំង។ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺននេះ គឺសម្រាប់ធ្វើការហ្វឹកហ្វឺនពលទាហាននៃកងរាជអាវុធហត្ថ លើជំនាញយោធា ជំនាញកងរាជអាវុធហត្ថ ព្រមទាំងសម្រាប់ការបណ្តុះបណ្តាល​ដល់​យោធិននៃកងយោធពលខេមរភូមិន្ទផងដែរ។ ការសាងសង់នេះសម្រេចបានប្រមាណ៧០ភាគរយ ហើយបានធ្វើការសាងសង់ទៅ​តាម​ជំហានៗ ដូចជា សាងសង់អគារស្នាក់រួចរាល់បាន១០ខ្នង អគារពហុសិក្សា០១ខ្នង់ ស្រះទឹក២កន្លែង ស្ថាបនាផ្លូវ ប្រព័ន្ធលូ ប្រព័ន្ធអគ្គិសនី និងកំពុងសាងសង់ផ្ទះបាយ ព្រមទាំងបន្ទប់អនាម័យ។

IMG_0384

IMG_0383

IMG_0382

IMG_0380

IMG_0378

IMG_0379

IMG_0385

IMG_0386

IMG_0376

IMG_0375