You are currently viewing មន្ត្រីកងរាជអាវុធហត្ថខេត្តស្វាយរៀង នាំយកសម្ភារៈ និងថវិកាមួយចំនួន ចូលរួមបុណ្យសព ប្រជាពលរដ្ឋជូបការលំបាក

មន្ត្រីកងរាជអាវុធហត្ថខេត្តស្វាយរៀង នាំយកសម្ភារៈ និងថវិកាមួយចំនួន ចូលរួមបុណ្យសព ប្រជាពលរដ្ឋជូបការលំបាក

ស្វាយរៀងៈ ដោយមានក្តីអាណិតអាសូរ ទៅលើជនរងគ្រោះ ដែលបានស្លាប់បាត់បង់ជីវិតដោយអាការៈខ្យល់គ នៅពេលកំពុងទៅមើលទ្រូដាក់ត្រី នៅចំណុច ព្រែកព្រីង ក្នុងភូមិព្រៃក្តី ដើម្បីយកត្រី មកផ្គត់ផ្គង់គ្រួសារដែលជូបការលំបាក ដោយមានកូនប្រុសម្នាក់ឈ្មោះ អ៊ុក សារ៉ា អាយុ៣១ឆ្នាំ ដែលមានជំងឺស្វិតដៃ ស្វិតជើងចំនួន១៥ឆ្នាំមកហើយ ដោយឃើញនូវទុក្ខលំបាកបែបនេះ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង បានចាត់ចែងក្រុមការងារ នាំយកនូវសម្ភារៈ
និងថវិកាមួយចំនួន ដើម្បីចូលរួមរំលែកទុក្ខគ្រួសារសព ដែលកំពុងជួបការលំបាក ដែលអំណោយទាំងនោះ រួមមានៈ
០១. អង្ករចំនួន០៥បាវ ដែលមានទម្ងន់ស្ម់ ១១៤គ៉ឡូក្រាម
០២. ទឹកត្រីចំនួន០២យួរ
០៣. ទឹកស៊ីអ៊ីវ ចំនួន០២យួរ
០៤. ប៊ីចេង ចំនួន០៥គីឡូក្រាម
០៥. ស្ករស ចំនួន០៥គីឡូក្រាម
០៦. ត្រីខកំប៉ុង ចំនួន០៥យួរ និងថវិការចំនួន១លាន៣៥ម៉ឺនរៀល។


(អត្ថបទៈ ម៉ាន់ ដាវីត)