You are currently viewing បង្ក្រាបករណីដឹកជញ្ជូនឈើក្រញ៉ូងខុសច្បាប់មួយលើក ឃាត់ខ្លួនបានជនសង្ស័យចំនួន០៦នាក់

បង្ក្រាបករណីដឹកជញ្ជូនឈើក្រញ៉ូងខុសច្បាប់មួយលើក ឃាត់ខ្លួនបានជនសង្ស័យចំនួន០៦នាក់

ព្រះវិហារៈ នៅវេលាម៉ោង១១ និង៣០នាទី ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ ដែលដឹកនាំ ដោយ ឯកឧត្តម ឧត្តមសេនីយ៌ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ សហការ ជាមួយកម្លាំងរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ បានចុះបង្ក្រាបករណីដឹកជញ្ជូនឈើក្រញ៉ូងខុសច្បាប់មួយលើក ស្ថិតនៅចំណុចភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន០៦នាក់។

បើតាមការឱ្យដឹងពីមន្ត្រីកងរាជអាវុធហត្ថខេត្តព្រះវិហារ បានឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះៈ
០១. អួន អ៉ីម ភេទប្រុសអាយុ៣១ឆ្នាំ មុខរបរ អ្នកបើកបរ
០២. ឆូវ បៀ ភេទប្រុស អាយុ៣៥ឆ្នាំ ជាអ្នកនាំកម្មករឆ្លងដែនទៅកាប់ឈើក្រញូង
នៅទឹកដីថៃ និងប្រមូលទិញឈើគ្រញូង
០៣. ប៉ុល ខា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ យោធា
០៤. ឃន រីន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ យោធា
០៥. រុំ ឌុល ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ យោធា
០៦. ធិន ពិសី ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ យោធា
ចំពោះ៤នាក់ ដែលជាយោធា គឺជាអ្នករួមចំណែកជួយសំរួល
អោយកម្មករចូលទៅកាប់ឈើ ហើយយកលុយក្នុងម្នាក់៤០០០០រៀល។
មន្ត្រីដដែលបានបញ្ជាក់បន្តទៀតថា កម្លាំងកងរាជអាវុធហត្ថ ក៏បានចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
១/រថយន្តកាមរីបាឡែន ១គ្រឿងពាក់ស្លាកលេខភ្នំពេញ2A-8556
២/ឈើក្រញូងចំនួន៨៣ដុំ ស្មើ៨១០គីឡូក្រាម
៣/ទូរសព្ទ័ដៃ ចំនួន០៥គ្រឿង
៤/លុយខ្មែរចំនួន ១.២៧២.០០០រៀល
៥/កាបូបលុយ ៣
៦/អត្តសញ្ញាណបណ្ណ័យោធា០៣។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តព្រះវិហារ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី។


(អត្ថបទៈ ម៉ាន់ ដាវីត)