You are currently viewing នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានបើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការទប់ស្កាត់បទល្មើសផ្សេងៗ

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានបើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការទប់ស្កាត់បទល្មើសផ្សេងៗ

ពោធិ៍សាត់ៈ នៅវេលាម៉ោង១៤ និង០០នាទីរសៀល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២១០៦ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តពោធិ៍សាត់
បានបើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការទប់ស្កាត់បទល្មើសផ្សេងៗ ដែលកើតមានឡើង ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន មេបញ្ជាការ
កងរាជអាវុធហត្ថខេត្តពោិ៍សាត់ និងដោយមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋាន ក្រុង ស្រុក ស្នាក់ការសន្តិសុខ ព្រមទាំងនាយ នាយរង កងរាជអាវុធហត្ថដែលមានការពាក់ព័ន្ធផងដែរ។

ក្នុងកិច្ចប្រជុំនោះដែរ លោក ឧត្តមសេនីយ៍ត្រី បានលើកយកនូវខ្លឹមសារសំខាន់ៗ ដែលត្រូវយកមកដោះស្រាយរួមមានៈ
០១. បទល្មើសព្រៃឈើ
០២. បទល្មើសនេសាទ
០៣. បទល្មើសកាប់បំផ្លាញព្រៃយកដីជាកម្មសិទ្ធ
០៤. បទល្មើសកាប់គាស់កាយដីយករ៉ែ។


(អត្ថបទៈ ម៉ាន់ ដាវីត)