កំពង់ឆ្នាំងៈ នៅវេលាម៉ោង០៨ និង១៥នាទីព្រឹក ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការជាមួយ មន្ត្រីជំនាញរដ្ឋបាល ជលផលខេត្ត បានធ្វើការបង្ក្រាបបទល្មើសនេសាទចំនួន០១លើក ស្ថិតនៅចំណុចភូមិសេះស្លាប់ ឃុំកំពង់ព្រះគគីរ ស្រុុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។
មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានអោយដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនោះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកវត្ថុតាងមួយចំនួនរួមមានៈ
០១. របាំងចំនួន៤៦៥០ម៉ែត្រ
០២. លបលូចំនួនសាច់អួន ចំនួន២៩
០៣. បង្គោលចំនួន១៩០០ដើម
០៤. កូនត្រីចំរុះចំនួន៧៥គីឡូក្រាម។
បច្ចុប្បន្ន វត្ថុតាង ត្រូវមន្ត្រីជំនាញកងរាជអាវុធហត្ថ បានប្រគល់អោយមន្ត្រីជំនាញរដ្ឋបាលជលផល ដើម្បីដុតបំផ្លាញចោល។ ចំណែកកូនត្រី ត្រូវបានលែងចូលក្នុងទន្លេវិញ។
(អត្ថបទ ម៉ាន់ ដាវីត)