You are currently viewing គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបើកកិច្ចប្រជុំជាលើកដំបូង

គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបើកកិច្ចប្រជុំជាលើកដំបូង

ភ្នំពេញៈ នៅវេលាម៉ោង០៨ និង៣០នាទី ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ នៅសាលប្រជុំ អគារសេនាធិការដ្ឋាន នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បាននិងកំពុងបើកកិច្ចប្រជុំ ស្តីពីការអនុវត្តភារកិច្ច គណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ។

ក្នុងពិធីនោះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អនុប្រធាន ឯកឧត្តម សមាជិកនៃគណៈកម្មការជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ នាយទាហានជាច្រើនរូបផងដែរ។
អនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលេខៈ១២៧ សសរ ចុះថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ ស្តីពីការបង្កើតគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងន័យរៀបចំផែនការ ទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ការនាំឈើខុសច្បាប់ បទល្មើសព្រៃឈើនានា ការរុករករ៉ែខុសច្បាស់ និងការពារឱ្យបាននូវធនធានធម្មជាតិ ព្រមទាំងចាប់ជនប្រព្រឹត្តបទល្មើស មេក្លោងផ្តន្ទាទោសតាមច្បាប់។ ជាមួយគ្នានោះដែរ អង្គប្រជុំបានពិភាក្សាយ៉ាងម៉ត់ចត់ ដោយរៀបចំយន្តការ ការងារធានាមធ្យោបាយ និងការទទួលខុសត្រូវខ្ពស់តាមតួនាទី ភារកិច្ចរបស់ខ្លួន។


(អត្ថបទៈ ឧ.អេង ហ៊ី)