ឧត្តរមានជ័យៈ នៅវេលាម៉ោង១៣ និង៣០នាទីរសៀល ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ សហការជាមួយ កម្លាំងចំរុះ បានធ្វើការបង្ក្រាបករណីលាក់ឈើល្មើសច្បាប់ ចំនួន០១លើក ស្ថិតនៅចំណុច ភូមិទួលចារ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
នេះបើតាមការអោយដឹងពីភ្នាក់ងារ GRK News ប្រចាំខេត្តឧត្តរមានជ័យ បានអោយដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនោះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានចាប់យកវត្ថុតាងមួយចំនួនរួមមាន ឈើប្រណិតប្រភេទក្រញូូងចំនួន៩០ដុំ ដែលមានទម្ងន់ស្មើ ៤៦០គីឡូូក្រាម។
វត្ថុតាង ត្រូវមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនិតិវិធី។
(អត្ថបទ ម៉ាន់ ដាវីត)