You are currently viewing នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានប្រារព្ធពិធីផ្សព្វផ្សាយ ស្តីពីការប្រយុទ្ធប្រឆាំង និងបង្ការ ការឆ្លងរីករាលដាល នៃមេរោគអេដស៍

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានប្រារព្ធពិធីផ្សព្វផ្សាយ ស្តីពីការប្រយុទ្ធប្រឆាំង និងបង្ការ ការឆ្លងរីករាលដាល នៃមេរោគអេដស៍

ឧត្តរមានជ័យៈ នៅវេលាម៉ោង០៨ និង០០នាទី ព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០១៦ ដោយមានការសហការពី អង្គការសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ប្រចាំខេត្តឧត្តរមានជ័យ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានប្រារព្ធពិធីផ្សព្វផ្សាយ ស្តីពីការប្រយុទ្ធប្រឆាំង និងបង្ការ ការឆ្លងរីករាលដាល នៃមេរោគអេដស៍ ដល់នាយ នាយរង កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ឲ្យយល់ដឹងពីការឆ្លងនៃមេរោគ ក្រោមអធិបតីភាពលោក វរសេនីយ៍ឯក ចាន់ យូសាន់ មេបញ្ជាការរង
និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ និងដោយមានការអញ្ជើញចូលរួមពីសំណាក់លោក មេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ និងមេបញ្ជាការមូលដ្ឋានក្រុង ស្រុក សរុបចំនួន ៥៨ នាក់ ។
ពិធីនេះដែរ ត្រូវបានឧទ្ទេសនាមដោយលោកស្រី តាន់ ស្រី ប្រធានសមាគមខេត្តឧត្តរមានជ័យ ។


(អត្ថបទៈ ម៉ាង សាម៉ន)