កំពង់ស្ពឺៈ ការលើកឡើងដោយឲ្យកម្លាំងកងរាជអាវុធហត្ថ ទប់ស្កាត់រាល់មធ្យោបាយផ្សេងៗទាក់ទង និងការចែកចាយ ជួញដូរចំពោៈគ្រឿងញៀន ក្នុងពេលអង្គភាព កងរាជអាវុធហត្ថប្រជុំផ្សព្វផ្សាយ ផែនការការងារកងរាជអាវុធហត្ថ នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ ដែលមានវត្តពីប្រធានមន្ទីរ ក្រុង ស្រុក ស្នាក់ការ ព្រមទាំងនាយទាហាន នាយទាហានរងចំណុៈទូទាំងខេត្តផងដែរ។
ឯកឧត្តម ឧត្តមសេនីយ៏ត្រី ជូ សារុន មេបញ្ជាការ អាវុធហត្ថខេត្តកំពង់ស្ពឺ បានមានប្រសាសន៏ថា បើទោបីរយៈពេល០១ឆ្នាំកន្លងមកនេៈ នៅតាមមន្ទីរ ក្រុង ស្រុក ស្នាក់ការសន្តិសុខ សម្រេចបានសមិទ្ធិផលលើការងារ បង្កា បង្ក្រាប សង្គ្រោៈ មានភាពប្រសើរគួរឲ្យមោទនភាព ប៉ុន្តែចំពោៈបញ្ហាការបង្ក្រាបគ្រឿងញៀនហាក់នៅមានកម្រិត ដូច្នេៈកម្លាំងកងរាជអាវុធហត្ថទាំងអស់ទូទាំងខេត្ត ត្រូវផ្តោតការយកចិត្តទុកដាក់ប្រមូលពត៏មានទាក់ទង និងបញ្ហាគ្រឿងញៀននៅតាមមូលដ្ឋានដែលខ្លួនគ្រប់គ្រង ។
ឯកឧត្តម ឧត្តមសេនីយ៏ត្រី មេបញ្ជាការ បានលើកឡើងដល់ នាយអាវុធហត្ថតាមផែនការរបស់រាជរដ្ឋាភិបាលលេខ ០១ផក ស្តីពី យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ថាកម្ពុជារក្សាបានកិត្តិយសល្អ ជាប្រទេសមិនផលិតគ្រឿងញៀន ឬប្រភពនៃគ្រឿងញៀន ប៉ុន្តែនៅមានសកម្មភាពលួចលាក់នាំចូលគ្រឿងញៀនពីក្រៅប្រទេស តាមព្រំដែនច្រករបៀង តាមជើងយន្តហោៈ ពីទ្វីបអាហ្វ្រិក និងអាមេរិចខាងត្បូងក្នុងគោលដៅដើម្បីបន្តនាំចេញទៅប្រទេសទី៣ និងមួយចំនួនសម្រាប់ទីផ្សាក្នុងប្រទេសផងដែរ ។
ឯកឧត្តម ឧត្តមសេនីយ៏ត្រី បានមានប្រសាសន៍ថា តាំងនាមខ្ញុំជាមេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ ខ្ញុំសូមឲ្យជំនាញ ជាពិសេសមន្ត្រីនគរបាលយុត្តិធម៏ ត្រូវខិតខំបង្រ្កាបគ្រឿងញៀន និងចងក្រងសុំណុំរឿងឲ្យស្របតាមច្បាប់របស់គ្រឿងញៀនដើម្បីផ្លាស់ប្តូរប្រទេសដែលញាំញីដោយសារតែគ្រឿងញៀនបន្តទៀតនោៈឡើយ ។
បើយោងតាមផែនការលេខ ០១ផក យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី០១ ជាគោលការណ៏រួម អង្គភាពពាក់ពន្ធ័បន្តចាត់តាំងអនុវត្តឲ្យមានប្រសិទ្ធភាព នូវច្បាប់ស្តីពីគ្រឿងញៀន និងបទបញ្ជាលេខ ០១បប ចុៈថ្ងៃទី ០១ខែកុម្ភៈ ឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាល ស្តីពីការពង្រឹងវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀន និង ខិតខំបង្ការ ទប់ស្កាត់មិនឲ្យគ្រឿងញៀនបង្កឥទ្ធិពលញាំញី បំផ្លិចបំផ្លាញសង្គមជាតិកម្ពុជា ជាពិសេសប្រឹងប្រែងសម្រេចការប្តេជ្ញាចិត្តថា កម្ពុជាជាប្រទេសគ្មានគ្រឿងញៀន និងរក្សាគ្រួសារនិមួយៗជាគ្រួសារស្អាតស្អំគ្មានគ្រឿងញៀន តាមទស្សនៈវិស័យ ” ចូលរួមទាំងអស់គ្នាដើម្បីជីវិត និងសហគមន៏គ្មានគ្រឿងញៀន ” ។
ជំរុញការអនុវត្តវិធាន និងវិធានការរដ្ឋបាលឲ្យម៉ឺងម៉ាត់និងដូចភ្លៀងរលឹម ក្នុងគោលការដៅស្រាវជ្រាវរកឲ្យឃើញបណ្តាញអង្គការចាត់តាំងនៃក្រុមឧក្រិដ្ឋជនគ្រឿងញៀន ដើម្បីកាត់ផ្តាច់ការចរាចរគ្រឿងញៀនឆ្លងដែន និងបង្ក្រាបដោយម៉ឺងម៉ាត់ដល់ឬសគល់ប្រកបដោយប្រសិទ្ធិភាព៕
(អត្ថបទ សំនៀង)