ភ្នំពេញៈ នៅវេលាម៉ោង១០ និង០០នាទីព្រឹក ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅអគារសេនាធិការដ្ឋាន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំត្រួតពិនិត្យការងារ ជំនាញហិរញ្ញវត្ថុ ទូទាំងរាជធានី-ខេត្ត ប្រចាំខែធ្នូ ឆ្នាំ២០១៦ និងទិសដៅបន្តប្រចាំខែមករា ឆ្នាំ២០១៧ ក្រោមអធិបតីភាព
ឯកឧត្តម ឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ នាយរងសេនាធិការ និងជានាយការិយាល័យ ហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។
ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ នាយរងការិយាល័យហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយការិយាល័យហិរញ្ញវត្ថុ តាមបណ្តារាជធានី-ខេត្ត និងនាយ នាយរង ពលអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបផងដែរ។
ក្ុងកិច្ចប្រជុំនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ បានផ្តាំផ្ញើ និងណែនាំ នូវអនុសាសន៍ ដ៏មានតម្លៃ ចំនួន០៨ចំណុច របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទៅកាន់អង្គពិធីទាំងមូល អោយយល់ជ្រួតជ្រាប និងប្រុងប្រយ័ត្នក្នុងពេលបំពេញភារៈកិច្ច ជៀសវាង ការធ្វើខុសណាមួយជាយថាហេតុ។
(អត្ថបទៈ ម៉ាន់ ដាវីត)