You are currently viewing នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តក្រចេះ បានប្រារព្ធពិធីផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តក្រចេះ បានប្រារព្ធពិធីផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ

ក្រចេះៈ នៅវេលាម៉ោង៨ និង០០នាទី ព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តក្រចេះ បានប្រារព្ធពិធីផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ កងរាជអាវុធហត្ថ ក្រោមអធិបភាព ឯកឧត្ដម ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តក្រចេះ និងដោយមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋាន ក្រុង ស្រុក ស្នាក់ការសន្តិសុខ និងកងអនុសេនាធំចល័ទ លេខ១០ សរុបចំនួន ២០០នាក់។

ឯកឧត្ដម មេបញ្ជាការ ជាគ្រូឧទ្ទិសនាម ផ្ទាល់ដែលមានរយៈពេល១ថ្ងៃ គឺស្មើនិងពីរពេល(ព្រឹក-ល្ងាច)។
បន្ទប់មក ឯកឧត្ដម មេបញ្ជាការ បានធ្វើ បទបង្ហាញនូវខ្លឹមសារសំខាន់ៗមានដូចខាងក្រោម ៖
១.សភាពការណ៍ថ្មីៗ ក្នុងតំបន់ និងសកលលោក
២.សភាពការណ៍ជាតិថ្មីៗ (សភាពការណ៍នយោបាយ សន្តិសុខសង្គមជាតិ …)
៣.សភាពការណ៍ ខ.ភ.ម ។
៤.សភាពការណ៍ កងរាជអាវុធហត្ថ ។
៥.គោលការណ៍គតិយុទ្ធ ។
៦.ផ្សព្វផ្សាយ នូវបញ្ជាទាំង ០៩ចំណុច របស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។
ជាចុងក្រោយ ឯកឧត្តម មេបញ្ជាការ បានថ្លែងនូវការកោតសរសើដល់ នាយ នាយរង និងពលអាវុធហត្ថទាំងអស់ដែលបានបំពេញតួនាទី និងប្រកានភ្ជាប់នូវ សិលធម៌ វិជ្ជាជីវៈជា អាវុធហត្ថ គោរពវិន័យកងទ័ព បទបញ្ជាផ្ទៃក្នុង សាមគ្គីភាពគ្នា ខិតខំ អនុវត្ត ការងារឲ្យអស់ពីសមត្ថភាព ជួយរក្សារ សន្តិសុខ សន្ដាប់ធ្នាប់ជូនដល់ ប្រជាពលរដ្ឋ សង្គមជាតិ និងរាជរដ្ឋាភិបាល។


(អត្ថបទៈ ស្រ៊ុន សោភ័ណ្ឌ)