ពោធិ៍សាត់ៈ ឈើប្រណិតល្មើសច្បាប់ជាច្រើនដុំ ត្រូវបានកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកវាលវែង បានរកឃើញ នៅវេលាម៉ោង១៥ និង៣០នាទី ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុច ភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
នេះបើតាមការអោយដឹងពី ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានអោយដឹងថា ប្រតិបត្តិការបង្ក្រាបនេះ គឺធ្វើឡើងដោយមានការសហការរវាង កម្លាំងមូលដ្ឋានកងរាជអាវុថហត្ថស្រុកវាលវែង និងកម្លាំងចម្រុះ ទើបអាចឈានទៅដល់ ការរកឃើញឈើល្មើសច្បាប់ជាច្រើនដុំ រួមមាន ឈើកកោះ ចំនួន ១៨៧ កំណាត់ ស្មើនិង ១២.៣៣៣ ម៉ែត្រគូប ផងដែរ។
បច្ចុប្បន្នវត្ថុតាង ត្រូវមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្ត កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនិតិវិធី។ ចំណែកម្ចាស់ឈើល្មើសច្បាប់ទាំងនោះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ កំពុងស្វែងរក ដើម្បីយកមកផ្តន្ទាទោស តាមផ្លូវច្បាប់។
(អត្ថបទ ម៉ាន់ ដាវីត)