ស្ទឹងត្រែងៈ នៅវេលាម៉ោង១៦ និង៣០នាទីល្ងាច ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងស្ទឹងត្រែង បានធ្វើការបង្ក្រាបករណីដឹកជញ្ជូនឈើល្មើសច្បាប់ ចំនួន០១លើក ស្ថិតនៅចំណុចប៉ុស្តិ៌៍ត្រួតពិនិត្យអាវុធជាតិផ្ទុះចំការម៉ៃសាក់ ភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។
នេះបើតាមការអោយដឹងពីភ្នាក់ងារ GRK News ប្រចាំខេត្តស្ទឹងត្រែង បានអោយដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនោះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានចាប់យកវត្ថុតាងមួយចំនួនរួមមានៈ
០១. ឈើច្នៃមិនទាន់រួច ថូផ្កាទំហំ៤៥x៤៥ ប្រវែង១៨០សម ចំនួន៣ដើម
០២. ដុំកៅអីតុក្កតាទំហំ៤០x៤០ប្រវែង៦០សម ចំនួន១០ដុំ
០៣. រថយន្តចំនួន០១គ្រឿង ម៉ាកតាកូម៉ា
០៤. ទូរស័ព្ទ ចំនួន០១គ្រឿង
០៥. នាឡិការ ចំនួន០១គ្រឿង។
ភ្នាក់ងារបានបញ្ជាក់អោយដឹងទៀតថា ក្នុងប្រតិបត្តិការបង្ក្រាបនោះផងដែរ កម្លាំងកងរាជអាវុថហត្ថ ក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ដែលពាក់ព័ន្ធជាមួយករណីខាងលើនេះផងដែរ។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនិតិវិធី។
(អត្ថបទៈ ម៉ាន់ ដាវីត)