You are currently viewing ឧត្តមសេនីយ៍ត្រី សូរ សារិន អញ្ជើញផ្សព្វផ្សាយការងារអប់រំចិត្តសាស្រ្ត

ឧត្តមសេនីយ៍ត្រី សូរ សារិន អញ្ជើញផ្សព្វផ្សាយការងារអប់រំចិត្តសាស្រ្ត

ភ្នំពេញៈ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សូរ សារិន ស្នងការរង តំណាងដ៏ខ្ពង់ខ្ពស់ ឧត្តមសេនីយ៍ទោ សៀ សម្បត្តិ នាយស្នងការ ស្នងការដ្ឋានយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានផ្សព្វផ្សាយការងារអប់រំចិត្តសាស្រ្ត ដល់នាយការិយាល័យ នាយរង នាយផ្នែក និងពលអាវុធហត្ថចំណុះស្នងការដ្ឋានយុត្តិធម៌ ចំនួន៧៦នាក់ នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ ដោយផ្តោតលើសភាពការណ៍សកលលោក សភាពការណ៍ជាតិអន្តជាតិ
និងសភាពការណ៍កងរាជអាវុធហត្ថ។ លោកឧត្តមសេនីយ៍ត្រី សូរ សារិន បានមានប្រសាសន៍ថា៖នាយ នាយរង កងរាជអាវុធហត្ថ ត្រូវយល់ជ្រួតជ្រាបនូវតួនាទី ភារកិច្ច និងបេសកកម្ម របស់របស់ខ្លួនក្នុងការបម្រើជាតិមាតុភូមិ និងប្រជាពលរដ្ឋប្រកបដោយមនសិការស្នេហាជាតិ មានឆន្ទៈមោះមុតស្មោះត្រង់ដាច់ខាតចំពោះជាតិសាសនាព្រៈមហាក្សត្រ និងរាជរដ្ឋាភិបាល។ កងរាជអាវុធហត្ថ គឺជាផ្នែកមួយនៃកងយោធពលខេមរភូមិន្ទនិងមានតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាពង្រឹងសន្តិសុខណ្តាប់ធ្នាប់រក្សាស្ថិរភាពនយោបាយនិងពង្រឹងនីតិរដ្ឋ ដែលមានតួនាទីភារកិច្ចជាមន្ត្រីនគបាលយុត្តិធម៍ តម្រូតយោធានិងការជួយផ្ដល់កម្លាំងដល់អន្តរក្រសួងតាមការស្នើរសុំហើយមានសមត្ថកិច្ចពេញផ្ទៃប្រទេសទាំងលើជនស៊ីវិលនិងកងទ័ពនិងក្រោមការបញ្ជាផ្ទាល់ពីនាយករដ្ឋមន្ត្រី។
អាវុធហត្ថមានសិទ្ធិសេរីភាពដូចប្រជាពលរដ្ឋស៊ីវិលដែរ ប៉ុន្តែសិទ្ធិមួយចំនួនត្រូវបានហាមឃាត់។
ក្នុងនោះដែរ លោកឧត្តមសេនីយ៍ ក៏បានផ្តាំផ្ញើដល់នាយ នាយរងនិងពលអាវុធហត្ថទាំងអស់ ត្រូវយកចិត្តទុកដាក់ក្តាប់ជាប់នូវតួនាទីភារកិច្ចរបស់ខ្លួនត្រូវធ្វើការដោយគោរពច្បាប់,ការពារច្បាប់,គោរពបទបញ្ជាក្រមសីលធម៍វិជ្ជាជីវៈនិងគោរពសិទ្ធិមនុស្សដែលមជ្ឈដ្ឋានជាតិអន្តរជាតិពិសេសប្រជាពលរដ្ឋមានការគាំទ្រជឿជាក់លើបេសកកម្មនិងប្រតិបត្តិការរបស់កងរាជអាវុធហត្ថយើង៕


(អត្ថបទៈ ងីម)