អហ កណ្តាល៖ នៅវេលាម៉ោង១៩និង០០នាទី ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ នៅចំណុចផ្ទះជនរងគ្រោះ ឈ្មោះ ជួន ពេជ្រ អាយុ៤២ឆ្នាំ មុខរបរកសិករ រស់នៅភូមិ/ឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានអំពើហិង្សាមួយកើតឡើងបង្កដោយកូនបង្កើន។ កម្លាំងអាវុធហត្ថបានឃាត់ខ្លួនជនសង្ស័យ០១នាក់ឈ្មោះ ពេជ្រ ភារុន ភេទប្រុស អាយុ២២ឆ្នាំ (ជាកូនបង្កើតរបស់ជនរងគ្រោះ) មុខរបរកម្មករសំណង់ រស់នៅភូមិទន្លា ឃុំថ្មី ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ កម្លាំងជំនាញបានចាប់យកកាំបិតប៉ាងតោ ០១។ ដំណើររឿង៖ ជនសង្ស័យបានមកកាច់របង ទ្វាររបង និងផ្លោះចូលផ្ទះឪពុកម្តាយរបស់ខ្លួន ដោយកាន់កាំបិតនៅនឹងដៃ ហើយកាប់ទ្រុងគោ កាប់ទ្វារផ្ទះ និងប្រមូលចំបើងដុតទ្វារផ្ទះ ប៉ុន្តែត្រូវបានពន្លត់ទាន់ ហើយជននោះបានដេញកាប់ម្តាយរបស់ខ្លួនទៀត។ ម្តាយរបស់ជនសង្ស័យបានរត់ទៅពួនផ្ទះអ្នកភូមិ រួចបានទូរសព្ទ័ប្តឹងមកកម្លាំងអាវុធហត្ថស្រុកឱ្យជួយអន្តរាគមន៍។ កម្លាំងអាវុធហត្ថស្រុកបានចុះដល់កន្លែងកើតហេតុ ធ្វើការនាំជនសង្ស័យយកមកមូលដ្ឋានអាវុធហត្ថស្រុកតែម្តង។
អាវុធហត្ថចាប់កូនតិរច្ឆានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិហើយថែមទាំងដេញកាប់ម្តាយទៀត
- Post author:Eng Hy
- Post published:September 16, 2015
- Post category:ប្រតិបត្តិការ / ប្រតិបត្តិការបង្រ្កាប