You are currently viewing ឧត្តមសេនីយ៍ទោ ឌៀប វណ្ឌី អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយការងារអប់រំចិត្តសាស្រ្ត

ឧត្តមសេនីយ៍ទោ ឌៀប វណ្ឌី អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយការងារអប់រំចិត្តសាស្រ្ត

ភ្នំពេញៈ នៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ បានរៀបចំពិធីផ្សព្វផ្សាយការងារអប់រំចិត្តសាស្រ្ត ដល់នាយ នាយរងកងរាជអាវុធហត្ថ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ ឌៀប វណ្ឌី នាយរងសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
និងដោយមានការចូលរួមពីនាយការិយាល័យ នាយរង នាយផ្នែកនិងពលអាវុធហត្ថចំណុះស្នងការដ្ឋានផែនការងារកសាងកម្លាំងជាច្រើនរូបទៀត។
ពិធីនេះ ផ្តោតលើសភាពការណ៍សកលលោក សភាពការណ៍ជាតិអន្តជាតិ និងសភាពការណ៍កងរាជអាវុធហត្ថ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ ឌៀប វណ្ឌី បានមានប្រសាសន៍ថា៖ នាយ នាយរងកងរាជអាវុធហត្ថត្រូវយល់ជ្រួតជ្រាបនូវតួនាទី ភារកិច្ច និងបេសកកម្មរបស់ខ្លួនក្នុងការបម្រើជាតិមាតុភូមិនិងប្រជាពលរដ្ឋប្រកបដោយមនសិការស្នេហាជាតិមានឆន្ទៈមោះមុតស្មោះត្រង់ដាច់ខាតចំពោះជាតិសាសនាព្រៈមហាក្សត្រនិងរាជរដ្ឋាភិបាល។
កងរាជអាវុធហត្ថគឺជាផ្នែកមួយនៃកងយោធពលខេមរភូមិន្ទនិងមានតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាពង្រឹងសន្តិសុខណ្តាប់ធ្នាប់រក្សាស្ថិរភាពនយោបាយនិងពង្រឹងនីតិរដ្ឋ ដែលមានតួនាទីភារកិច្ចជាមន្ត្រីនគបាលយុត្តិធម៍,តម្រូតយោធានិងការជួយផ្ដល់កម្លាំងដល់អន្តរក្រសួងតាមការស្នើរសុំហើយមានសមត្ថកិច្ចពេញផ្ទៃប្រទេសទាំងលើជនស៊ីវិលនិងកងទ័ពនិងក្រោមការបញ្ជាផ្ទាល់ពីនាយករដ្ឋមន្ត្រី។
អាវុធហត្ថមានសិទ្ធិសេរីភាពដូចប្រជាពលរដ្ឋស៊ីវិលដែរ.ប៉ុន្តែសិទ្ធិមួយចំនួនត្រូវបានហាមឃាត់។ក្នុងនោះដែរ!ឯកឧត្តមក៏បានផ្តាំផ្ញើដល់នាយ.នាយរងនិងពលអាវុធហត្ថទាំងអស់ត្រូវយកចិត្តទុកដាក់ក្តាប់ជាប់នូវតួនាទីភារកិច្ចរបស់ខ្លួនត្រូវធ្វើការដោយគោរពច្បាប់,ការពារច្បាប់និងអនុវត្តន៏អោយបានត្រឹមត្រូវទៅតាមច្បាប់រក្សាគុណធម៏សីលធម៏វិជ្ជាជីវៈនិងកិត្តិយសសេចក្តីថ្លៃថ្នូររបស់កងរាជអាវុធហត្ថ៕


(អត្ថបទៈ ខៀវ ដារ៉ា)