ពោធិ៍សាត់ៈ នៅវេលាម៉ោង ១២ និង៣០នាទី ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកភ្នំក្រវាញ និងដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ស្តិតនៅចំណុចភូមិព្រែក៣ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្ត ពោធិ៍សាត់ ជាប់ពាក់ព័ន្ធជាមួយករណីកំហែងយក ។
នេះបើតាមការថ្លែងឱ្យដឹងពី លោក ឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះៈ
០១. សាន ពិសិដ្ឋ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរបភ្នាក់ងារទូរទស្សន៍ឯកជន ខ្មែររស់នៅភូមិ ថ្នល់ថ្មី ឃុំ ព្រះធាតុ ស្រុក អូររាំងឪ ខេត្ត កំពង់ចាម
០២. ស៊ិន សោភ័ណ្ឌ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរបភ្នាក់ងារទូរទស្សន៍ឯកជន ខ្មែររស់នៅភូមិ ត្រពាំងវែង ឃុំ ត្រពាំងវែង ស្រុក អង្គរស្នួល ខេត្ត កណ្តាល
០៣. សួស ណៃ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរបភ្នាក់ងារទូរទស្សន៍ឯកជន ខ្មែររស់នៅភូមិ ត្រពាំងអង្គ ឃុំ កំពែង ស្រុក ព្រៃកាបាស់ ខេត្ត តាកែវ។
លោកឧត្តមសេនីយ៍ត្រី បានបន្តឱ្យដឹងទៀតថា ជនសង្ស័យទាំង០៣នាក់នេះ តែងតែ យកវិជ្ជាជីវៈរបស់ខ្លួន ទៅប្រើប្រាស់គាបសង្កត់ គំរាមកំហែង យកផលប្រយោជន៍ ដើម្បីជាថ្នូរក្នុងការដោះដូរលក្ខខ័ណ្ឌណាមួយ។
ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើនោះដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមាន ៈ
០១. ទូរស័ព្ទដៃ ចំនួន ០៥ គ្រឿង
០២. ប្រាក់ដុល្លា ចំនួន ៣២០ ដុល្លា
០៣. ប្រាក់ខ្មែរ ចំនួន ៣៨០០០ រៀល
០៤. ខ្សែកលោហ:ធាត់ពណ៌លឿង ចំនួន ០១ ខ្សែ
០៥. កាម៉េរ៉ាម៉ាក SONY ចំនួន ០១ គ្រឿង
០៦. រថយន្ត ចំនួន ០១ គ្រឿង ម៉ាកកាមរី សរីឆ្នាំ ១៩៩១ ពណ៌ខ្មៅ ស្លាកលេខ ច.៧៨៨០ ភព២ ។
ជនសង្ស័យ ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕
(អត្ថបទ ម៉ាន់ ដាវីត)