ព្រះវិហារៈ រថយន្តដឹកឈើល្មើសច្បាប់ជាច្រើនដុំ ត្រូវបានកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកជ័យសែន បានធ្វើការឃាត់ទុក នៅវេលាម៉ោង១០ និង៣០នាទី ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុច ភូមិគោក ឃុំស្អាង ស្រុកជ័យសែន ខេត្តព្រះវិហារ។
នេះបើតាមការអោយដឹងពី លោក ឡុក ឡា មន្ត្រី កងរាជអាវុធហត្ថខេត្តព្រះវិហារ បានអោយដឹងថា ប្រតិបត្តិការបង្ក្រាបនេះ គឺធ្វើឡើងដោយមានការសហការរវាង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកជ័យសែន និងកម្លាំងចម្រុះ ទើបអាចឈានទៅដល់ ការឃាត់បានរថយន្តដឹកឈើល្មើសច្បាប់នោះ។
ក្នុងនោះដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានចាប់យកវត្ថុតាងមួយចំនួនរួមមានៈ
០១. រថយន្តម៉ាកត្រូពិច ពណ៌លឿង ពាក់ផ្លាកលេខ ភព៤១៧៩ ចំនួន០១គ្រឿង
០២. ឈើអារប្រភេទលេខ១(ផ្ចឹក)ចំនួន៣០ដើម ស្មើនឹង២,៧០០ម៉ែត្រត្រីគុណ។
វត្ថុតាង ត្រូវមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្ត កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនិតិវិធី។
(អត្ថបទៈ ម៉ាន់ ដាវីត)