You are currently viewing កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការ បង្ក្រាបបទល្មើសនេសាទ

កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការ បង្ក្រាបបទល្មើសនេសាទ

កំពង់ឆ្នាំងៈ នៅវេលាម៉ោង០៧ និង៣០នាទីព្រឹក ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការជាមួយ មន្ត្រីជំនាញរដ្ឋបាល ជលផលខេត្ត និងកម្លាំងចម្រុះ បានធ្វើការបង្ក្រាបបទល្មើសនេសាទចំនួន០១លើក ស្ថិតនៅចំណុចភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគីរី ខេត្តកំពងឆ្នាំង។

មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានអោយដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនោះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកវត្ថុតាងមួយចំនួនរួមមានៈ
០១. របាំងសាច់អួន ចំនួន៣០០០ម៉ែត្រ
០២. លបលូចំនួនសាច់អួន ចំនួន១៥មាត់លូ
០៣. បង្គោលចំនួន២០០០ដើម
០៤. កូនត្រីចំរុះចំនួន១៥០គីឡូក្រាម។

បច្ចុប្បន្ន វត្ថុតាង ត្រូវមន្ត្រីជំនាញកងរាជអាវុធហត្ថ បានប្រគល់អោយមន្ត្រីជំនាញរដ្ឋបាលជលផល ដើម្បីដុតបំផ្លាញចោល។ ចំណែកកូនត្រី ត្រូវបានលែងចូលក្នុងទន្លេវិញ។