You are currently viewing ក្មេងទំនើងចំនួន០៣នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ ធ្វើការឃាត់ខ្លួន

ក្មេងទំនើងចំនួន០៣នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ ធ្វើការឃាត់ខ្លួន

ព្រះវិហារៈ នៅវេលាម៉ោង២២ និង០០នាទី ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ បានធ្វើការឃាត់ខ្្លួនក្មេងទំនើង បានដេញវាយគ្នា
បង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ចំនួន០៣នាក់ ស្ថិតនៅចំណុចកន្លែងតាំងពិព័រណ៍ពាណិជ្ជកម្មខ្មែរ-ថៃ ស្ថិតនៅចំណុចភូមិសំរោង សង្កាត់កំពង់ប្រណាក
ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

មន្ត្រីកងរាជអាវុធហត្ថខេត្តព្រះវិហារ បានឱ្យដឹងថា ក្មេងទំនើងដែលត្រូវកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះៈ
១. ឃុត សុខ ភេទប្រុស អាយុ២២ឆ្នាំ
២. សេង ឡូ ភេទប្រុស អាយុ២១ឆ្នាំ
៣. ម៉យ រាំម៉ូ ភេទប្រុស អាយុ១៨ឆ្នាំ
អ្នកទាំងបីជាកម្មករសំណង់រស់នៅភូមិដំណាក់ សង្កាត់កំពង់ប្រណាក់ ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

បច្ចុប្បន្នក្មេងទំនើងទាំង០៣នាក់ ត្រូវបានមន្ត្រីកងរាជអាវុធហត្ថខេត្តព្រះវិហារ ធ្វើការអប់រំ ហើយអោយអាណាព្យាបាល មកធានាធ្វើកិច្ចសន្យា រួចអោយវិលត្រឡប់ទៅលំនៅដ្ឋានវិញ៕


(អត្ថបទ ម៉ាន់ ដាវីត)