You are currently viewing កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកចុងកាល់ សហការ បង្ក្រាបបទល្មើសនេសាទ

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកចុងកាល់ សហការ បង្ក្រាបបទល្មើសនេសាទ

ឧត្តរមានជ័យៈ នៅវេលាម៉ោង២៣ និង៤៥នាទីយប់ ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៧ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកចុងកាល់ សហការជាមួយ មន្ត្រីជំនាញរដ្ឋបាល ជលផលខេត្ត និងកម្លាំងចម្រុះ បានធ្វើការបង្ក្រាបបទល្មើសនេសាទចំនួន០១លើក ស្ថិតនៅចំណុចស្ទឹងអូរជីក(កត្រាវ)ភូមិស្រម៉ ឃំុចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្ដរមានជ័យ ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន០៥នាក់ ។

មន្ត្រីកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានប្រាប់ភ្នាក់ងារ GRK News អោយដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះៈ
០១. ហាប ហឿប ភេទប្រុស អាយុ៥០ឆ្នាំ
០២. ផល ភ័ក្រ្ត ភេទប្រុស អាយុ២៦ឆ្នាំ
០៣.កន ស្រេង ភេទប្រុស អាយុ៤៩ឆ្នាំ
០៤.ច្រេីន ម៉ាញ ភេទប្រុស អាយុ២៦ឆ្នាំ
០៥.ច្រេីន កុំភ្លេច ភេទប្រុស អាយុ២៤ឆ្នាំ។
អ្នកទាំង០៥ រស់នៅភូមិស្រម៉រ ឃុំ ស្រុក ចុងកាល់ ខេត្តឧត្តរមានជ័យ។

ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនោះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកវត្ថុតាងមួយចំនួនរួមមានៈ
០១.ម៉ូទ័រឆក់ត្រី ចំនួន០៣គ្រឿង
០២.អាគុយ ចំនួន០៣ធុង។

ជនសង្ស័យ និង វត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថកំពុងកសាងសំណុំរឿង ប្រគល់ជូនមន្ត្រីជំនាញរដ្ឋបាលជលផល ដើម្បីចាត់ការបន្តតាមនីតិវិធី។


(អត្ថបទ ម៉ាន់ ដាវីត)