You are currently viewing កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង ចុះសិក្សាស្រាវជ្រាវតំបន់ភូមិសាស្រ្ដគ្រប់គ្រងរបស់ខ្លួន

កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង ចុះសិក្សាស្រាវជ្រាវតំបន់ភូមិសាស្រ្ដគ្រប់គ្រងរបស់ខ្លួន

បាត់ដំបងៈ នៅវេលាម៉ោង០៨ និង០០នាទី ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៧ ដោយទទួលបានបទបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណះ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង
កម្លាំកងរាជអាវុធហត្ថខេត្តបាត់ដំបង បានចុះសហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកសំឡូត និងកម្លាំងមន្ដ្រីអភិរក្ស សត្វព្រៃ បានចុះសិក្សាស្រាវជ្រាវតំបន់ភូមិសាស្រ្ដគ្រប់គ្រងរបស់ខ្លួនព្រំប្រទល់ប៉ៃលិន និងខេត្តបាត់ដំបង ដើម្បីកំណត់ទីតាំង និងមុខសញ្ញប្រព្រឹត្តបទល្មេីស ដែលកំពុងរកការកាប់បំផ្លាញ ពីសំណាក់ជនខិលខូចនៅខេត្តប៉ៃលិន ចូលទៅកាប់ទន្រ្ទានយក មកក្នុងទឹកដីខេត្តបាត់ដំបង ដែលធនធានធម្មជាតិទាំងនោះមានដូចជាៈ

១. បទល្មេីសកាប់បំផ្លាញព្រៃឈេីនិងព្រៃលិចទឺក
២. បទល្មេីសជឹករ៉ែ
៣.បទល្មេីសព្រៃឈេី។

( អត្ថបទៈ ម៉ាន់ ដាវីត)