ពោធិ៍សាត់ៈ នៅវេលាម៉ោង១១ និង៣០នាទី ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៧ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកក្រគរ បានធ្វើការបង្ក្រាបករណីដឹកជញ្ជូនឈើដោយគ្មានច្បាប់អនុញ្ញាត ចំនួន០១លើក ស្ថិតនៅចំណុចភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់។
បើតាមសំដី មន្ត្រីកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានប្រាប់ភ្នាក់ងារ GRK News អោយដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះៈ
០១. យុន ពៅ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិ ត្រពាំងរុំ ឃុំក្សេមក្សាន ស្រុកឧដុង្គ ខេត្ត កំពង់ស្ពឺ
០២. មាគ វិត ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិបឹងសាទង ឃុំអូរសារ៉ាយ ស្រុកត្រាំងកក់ ខេត្តតាកែវ។
មន្ត្រីដដែលបានបញ្ជាក់បន្តទៀតថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនោះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកវត្ថុតាងមួយចំនួនរួមមានៈ
០១.រថយន្តម៉ាក HYUNDAI ចំនួន០២គ្រឿង
០២. ឈើអុស ចំនួន ៣២,២ ម៉ែត្រគូប។
ជនសង្ស័យ និង វត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថកំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី។
(អត្ថបទ ម៉ាន់ ដាវីត)